🔥 Burn Fat Fast. Discover How! 💪

ឯកឧត្តម ស៊ូ សុជាតិ ជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកន | Z1 FINANCIAL

ឯកឧត្តម ស៊ូ សុជាតិ ជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា និងជាសមាជិកនៃក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ។ បន្ថែមលើមុខងារបច្ចុប្បន្ន ឯកឧត្តមមានតួនាទីដទៃផ្សេងទៀតដូចជា៖ សមាជិកនៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ សមាជិកនៃគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល អនុប្រធានក្រុមប្រឹក្សានីតិកម្ម និងយុត្តិធម៌នៃក្រសួងយុត្តិធម៌ សមាជិកនៃអនុគណៈកម្មាធិការអភិវឌ្ឍន៍អភិបាលកិច្ចសាជីវកម្មនៃគណៈកម្មាធិការអភិវឌ្ឍន៍វិស័យឯកជន និងជាសមាជិកនៃគណៈកម្មការអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ។ ចាប់តាំងពី ឯកឧត្តម ចូលរួមបម្រើការងារនៅក្នុងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តម បានចូលរួមយ៉ាងសកម្ម និងរួមចំណែកយ៉ាងច្រើនក្នុងការអភិវឌ្ឍវិស័យហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា។ កិច្ចការទាំងនោះរួមមាន ការអភិវឌ្ឍវិស័យមូលបត្រនៅក្នុងប្រទេសកម្ពុជា និងជាសមាជិកនៃក្រុមការងាររៀបចំយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុឆ្នាំ២០០៦-២០១៥, ២០១១-២០២០ និង ២០១៦-២០២៥។

#Z1FINANCIAL #ZTU #ICO #RealEstate #Investment #SoutheastAsia #Blockchain #DigitalPlatform #NFTs #ONETIME #ONETIMELAUNCHINGEVENT