🔥 Burn Fat Fast. Discover How! 💪

នារសៀលថ្ងៃព្រហស្បតិ៍ ១៤ រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស. ២ | Z1 FINANCIAL

នារសៀលថ្ងៃព្រហស្បតិ៍ ១៤ រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ ដោយទទួលបាននូវការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) បានសហការជាមួយក្រុមហ៊ុន Z1 FINANCIAL រៀបចំសិក្ខាសាលាផ្សព្វផ្សាយស្ដីពី “ភាពខុសច្បាប់នៃគម្រោង Ponzi” ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ ន.ម.ក. និងលោក គុយ វ៉ាត ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន ហ្សីលាននាម ឯ.ក។ នៅក្នុងកម្មវិធីនេះផងដែរ ក៏មានការសម្ពោធដាក់ឱ្យដំណើរការ “កម្មវិធីសិក្សាហិរញ្ញវត្ថុតាមប្រព័ន្ធអនឡាញ-OneTime” របស់ក្រុមហ៊ុន Z1 FINANCIAL។
សិក្ខាសាលាផ្សព្វផ្សាយនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងពីការវិនិយោគនៅកម្ពុជា ប្រកបដោយសុវត្ថិភាព និងទប់ស្កាត់នូវការឆបោកនានា ដែលប៉ះពាល់ដល់ទំនុកចិត្តលើវិស័យមូលបត្រ ក៏ដូចជា ការពារប្រជាជនពីការឆបោក និងពង្រឹងទំនុកចិត្តក្នុងវិស័យមូលបត្រ។ គម្រោង Ponzi គឺជាគម្រោងវិនិយោគបោកប្រាស់ សាធារណជន ដោយសន្យាថានឹងផ្ដល់ប្រាក់ចំណេញយ៉ាងខ្ពស់ ជាមួយនឹងហានិភ័យដ៏ទាបបំផុត។ នៅក្នុងសិក្ខាសាលា ផ្សព្វផ្សាយនេះ ក្រុមហ៊ុន Z1 FINANCIAL ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍ថ្នាលបច្ចេកវិទ្យាវិនិយោគលើវិស័យអចលនទ្រព្យតាមបែបបច្ចេកវិទ្យាក៏បានដាក់សម្ពោធនូវ “កម្មវិធីសិក្សាហិរញ្ញវត្ថុតាមប្រព័ន្ធអនឡាញ-OneTime” ផងដែរ។ នារាត្រីថ្ងៃដដែលនេះដែរ ន.ម.ក. និងក្រុមហ៊ុន Z1 FINANCIAL ក៏បានរៀបចំកម្មវិធីរាត្រីជួបជុំជាមួយវិនិយោគិន និងអ្នកចូលរួមក្នុងទីផ្សារដើម្បីផ្សារភ្ជាប់ និងបង្កើនកិច្ចសហការជាមួយបណ្តាញវិនិយោគិនកម្ពុជា និងវិស័យឯកជន។
សិក្ខាសាលាផ្សព្វផ្សាយនេះ មានការចូលរួមពីថ្នាក់ដឹកនាំនៃ ន.ម.ក., ថ្នាក់ដឹកនាំនៃក្រុមហ៊ុន Z1 FINANCIAL,ថ្នាក់ដឹកនាំនៃក្រុមហ៊ុន ហ្សីលាននាម ឯ.ក, ក្រុមហ៊ុនមូលបត្រ, ក្រុមហ៊ុនគ្រប់គ្រងមូលនិធិ,ក្រុមហ៊ុន សមភាគីកណ្តាល, ឈ្មួញជើងសាឧបករណ៍និស្សន្ទ, ក្រុមហ៊ុនផ្តល់សេវាក្នុងវិស័យមូលបត្រ, វិទ្យាស្ថានពាណិជ្ជសាស្រ្ត អេស៊ីលីដា, អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា ព្រមទាំងស្ថាប័នមកពីវិស័យឯកជនផ្សេងៗទៀត។