🔥 Burn Fat Fast. Discover How! 💪

[English Below] ដោយមានការគាំទ្រពីនិយ័តករមូលប័ត្រកម្ពុជា (ន.ម. | Z1 FINANCIAL

[English Below]

ដោយមានការគាំទ្រពីនិយ័តករមូលប័ត្រកម្ពុជា (ន.ម.ក.) និងជាពិសេសការគាំទ្រពី ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ ន.ម.ក. ទៅលើការកម្មវិធីសិក្សាហិរញ្ញវត្ថុតាមប្រព័ន្ធអនឡាញ “ONETIME” របស់ក្រុមហ៊ុន Z1 FINANCIAL កន្លងមក។
Z1 FINANCIAL ពិតជាមានកិត្តិយសយ៉ាងក្រៃលែងក្នុងការសហការជាមួយ ន.ម.ក. និងសូមផ្តល់ជូនអាហារូបករណ៍នៃកម្មវិធីសិក្សាហិរញ្ញវត្ថុតាមប្រព័ន្ធអនឡាញ “ONETIME” ចំនួន ២០០សមាជិកភាព ជូនចំពោះនិយ័តករមូលប័ត្រកម្ពុជា (ន.ម.ក.) នាព្រឹកថ្ងៃសុក្រ ៥ កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣។ ការផ្តល់ជូនអាហារូបករណ៍នេះបានប្រព្រឹត្តទៅយ៉ាងរលូនក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃ ន.ម.ក. និងការអញ្ជើញចូលរួមជាកិត្តិយសពី លោក គុយ វ៉ាត ដែលជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Zillennium Group លោក សាយ សុខខេង ប្រធានក្រុមប្រឹក្សាភិបាលនិងជាអគ្គនាយកនៃក្រុមហ៊ុន Z1 FINANCIAL។

With the support from the Securities and Exchange Regulator of Cambodia (SERC) and His Excellency SOU Socheat, Delegate of the Royal Government in charge as Director General of SERC on ONETIME - Online Financial Education Program, in the morning of Friday, 24 February 2023, Z1 FINANCIAL had honored to cooperate and contribute 200 scholarships of ONETIME to the SERC.
The scholarship offering event went smoothly under the presence of His Excellency Sou Socheat, Delegate of the Royal Government in charge as Director General of SERC, Mr. Kuy Vat, Group Chairman of Zillennium Group, Mr. Say Sokheng, Chairman and CEO of Z1 FINANCIAL.

Link for more photos: bit.ly/3ItzrhX

#ONETIME #onlinelearning #SERC #Z1FINANCIAL

Find us on:
Platform | Twitter | Telegram | Facebook | LinkedIn