Get Mystery Box with random crypto!

វិនិយោគិនជាទីគោរព! ជាដំបូង យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្ | Z1 FINANCIAL

វិនិយោគិនជាទីគោរព!

ជាដំបូង យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការជឿជាក់និងការទុកចិត្ត តាមរយៈការវិនិយោគ ក៏ដូចជាការគាំទ្ររបស់លោកអ្នកចំពោះក្រុមហ៊ុន Z1 FINANCIAL។

យេីងខ្ញុំសូមជម្រាបជូនថា ឥឡូវនេះក្រុមការងាររបស់យើងខ្ញុំកំពុងរៀបចំក្នុងការទូទាត់ត្រឡប់ទៅវិញនៃការវិនិយោគរបស់លោកអ្នក ដែលនឹងដល់រយៈពេលកំណត់នាពេលខាងមុខនេះ  ហើយក្រុមការងារយើងខ្ញុំនឹងធ្វេីការទំនាក់ទំនងទៅកាន់លោកអ្នក នាពេលប៉ុន្មានថ្ងៃខាងមុខនេះ។

យើងខ្ញុំស្នើសូមការសហការគាំទ្ររបស់លោកអ្នក ដើម្បីធានាថាដំណើរការទូទាត់នឹងប្រព្រឹត្តទៅដោយរលូននិងមានប្រសិទ្ធភាព។

សូមចំណាំថា៖ រាល់ដំណើរការទូទាត់ត្រឡប់ទៅវិញនៃការវិនិយោគនឹងត្រូវធ្វើឡើងក្នុងរយៈពេល១០ថ្ងៃ ចាប់ពីថ្ងៃកំណត់ដែលបានចែងក្នុងកិច្ចព្រមព្រៀង  ហើយយើងខ្ញុំស្នើសូមឱ្យវិនិយោគិនទាំងអស់ មេត្តាយោគយល់ចំពោះ ភាពរអាក់រអួលឬការពន្យារពេលណាមួយដែលអាចកើតឡើងក្នុងអំឡុងពេលដំណើរការនេះ។

បុគ្គលិកទាំងអស់ដែលបានរាយនាមខាងក្រោមនេះនឹងជួយលោកអ្នកក្នុងអំឡុងពេលការទូទាត់ត្រលប់ទៅវិញ។  លោកអ្នកអាចធ្វេីការទំនាក់ទំនងទៅកាន់ពួកគាត់ តាមរយ:លេខទូរស័ព្ទខាងក្រោម ប្រសិនបេីលោកអ្នកមានសំណួរនិងចម្ងល់ណាមួយ៖

1.  Horn Lynay, Investor Relations +855 10 768 786
2.  Savorn Boyuth, Investor Relations +855 17 710 017
3.  Theuy Meakara, Investor Relations +855 96 414 1952
4.  Hout Praset, Investor Relations Manager, Zillennium Group +855 98 246 168

ដោយក្តីគោរពពីក្រុមហ៊ុន Z1 FINANCIAL